2 Corinthians 5

1យើងដឹងថាបើរោង​ដែល​ជាលំនៅ​របស់​យើង​នៅ​ផែនដីនេះ​ត្រូវ​រើចោល​នោះ​យើង​មានវិមាន​មក​ពីព្រះជាម្ចាស់​ជា​លំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ 2ដ្បិតនៅក្នុង​លំនៅ​នេះ​យើង​ថ្ងូរចង់ពាក់លំនៅ​របស់​យើងដែល​មក​ពីស្ថានសួគ៌​នោះ​ណាស់ 3បើបាន​ពាក់ហើយ​នោះ​យើង​នឹងឃើញ​ថា​មិន​នៅ​អាក្រាត​ទៀត​ទេ 4ដ្បិតពេល​យើង​កំពុង​នៅក្នុងរោងនេះ​យើង​ថ្ងូរ​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​ប៉ុន្ដែ​មិន​មែន​ដោយសារ​យើង​ចង់ដោះចេញទេគឺ​ចង់​ពាក់វិញដើម្បីឲ្យជីវិតលេបយកអ្វីដែល​តែងតែ​ស្លាប់ 5ព្រះអង្គដែលបង្កើតយើងសម្រាប់ការនេះ​គឺ​ជា​ព្រះជាម្ចាស់ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណមកយើង​ទុកជា​របស់​បញ្ចាំចិត្ដ 6ដូច្នេះហើយ​យើង​មាន​ចិត្ដ​ក្លាហានជានិច្ចហើយដឹងថា​ពេល​យើង​នៅក្នុងរូបកាយនេះ​នៅ​ឡើយ​នោះ​យើង​នៅ​ឃ្លាតឆ្ងាយពីព្រះអម្ចាស់ 7ដ្បិតយើង​រស់នៅដោយជំនឿមិន​មែន​ដោយការ​មើល​ឃើញទេ 8ហេតុនេះហើយ​យើង​មាន​ចិត្ដ​ក្លាហានហើយពេញចិត្ដ​នឹង​ចាកចេញពីរូបកាយនេះទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង 9ដូច្នេះហើយ​មិនថា​នៅ​ក្ដី​ចាកចេញទៅ​ក្ដី​យើង​មាន​បំណង​ឲ្យ​គាប់ព្រះហឫទ័យព្រះអង្គ​ណាស់ 10ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅ​ចំពោះ​មុខទី​ជំនុំ​ជម្រះ​របស់​ព្រះ​គ្រិស្ដដើម្បីឲ្យ​ម្នាក់ៗ​ទទួលផលតាម​អ្វី​ដែល​បាន​ប្រព្រឹត្តតាមរយៈរូបកាយនេះមិន​ថា​ល្អអាក្រក់ឡើយ 11ហេតុនេះហើយ​ដោយ​ស្គាល់​ពី​ការ​កោត​ខ្លាចព្រះអម្ចាស់​បាន​ជា​យើង​បញ្ចុះបញ្ចូលមនុស្ស​ឲ្យ​ជឿ។ ​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះជាម្ចាស់ហើយ​ខ្ញុំ​ក៏សង្ឃឹមថា​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ដល់មនសិការ​របស់​អ្នករាល់គ្នាដែរ 12យើងមិន​មែន​លើក​តម្កើងខ្លួន​នៅ​ចំពោះ​អ្នករាល់គ្នាទៀតទេគឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នា​មាន​មោទនភាព​អំពី​យើងវិញដើម្បីឲ្យ​អ្នករាល់គ្នា​ឆ្លើយតប​នឹង​ពួក​អ្នកដែល​កំពុង​អួតពីសំបកក្រៅប៉ុន្ដែមិនមែនពីក្នុងចិត្ដ 13ដ្បិតបើ​យើង​វង្វេងស្មារតី​គឺ​ដើម្បី​ព្រះជាម្ចាស់​ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​គឺ​ដើម្បី​អ្នករាល់គ្នា 14ព្រោះសេចក្ដី​ស្រលាញ់​របស់​ព្រះ​គ្រិស្ដជំរុញយើង​យើង​ក៏​វិនិច្ឆ័យដូច្នេះថា​មនុស្ស​ម្នាក់បានស្លាប់ជំនួស​មនុស្ស​ទាំងអស់ហេតុនេះ​មនុស្ស​ទាំងអស់​ក៏​បាន​ស្លាប់​ដែរ 15ហើយព្រះអង្គ​បាន​សោយទិវង្គតជំនួស​មនុស្ស​ទាំងអស់នោះមនុស្សដែលរស់នៅមិនរស់​ដើម្បី​ខ្លួនឯង​ទៀត​ទេគឺ​រស់​ដើម្បី​ព្រះអង្គដែល​បាន​សោយទិវង្គតនិង​បាន​រស់ឡើងវិញសម្រាប់ពួកគេ 16ដូច្នេះហើយចាប់ពីពេលនេះតទៅយើង​ឈប់​ស្គាល់អ្នកណាម្នាក់តាម​បែប​សាច់ឈាម​ទៀត​ហើយ​ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រិស្ដតាម​បែប​សាច់ឈាមក៏ដោយ​ក៏​ឥឡូវនេះ​យើង​មិនស្គាល់​ព្រះអង្គ​តាមបែប​នោះ​ទៀត​ទេ 17ដូច្នេះបើអ្នកណានៅក្នុង​ព្រះ​គ្រិស្ដ​អ្នក​នោះ​បាន​កើត​ជា​ថ្មី​ហើយ​អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅមើល៍​អ្វីៗ​ត្រលប់ជាថ្មី​វិញ 18អ្វីៗទាំងអស់​មក​ពីព្រះជាម្ចាស់ដែល​បាន​ផ្សះផ្សាយើង​ជាមួយ​ព្រះអង្គតាមរយៈ​ព្រះ​គ្រិស្ដព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការ​ផ្សះផ្សានោះ​មក​យើង​ទៀត​ផង 19គឺនៅក្នុង​ព្រះ​គ្រិស្ដព្រះជាម្ចាស់​កំពុង​ផ្សះផ្សាលោកិយ​នេះ​ជាមួយ​ព្រះអង្គដោយមិនប្រកាន់កំហុស​របស់​ពួកគេឡើយហើយ​ព្រះអង្គ​បាន​ប្រគល់ព្រះបន្ទូល​នៃ​ការផ្សះផ្សានោះដល់យើង 20ហេតុនេះយើង​ជា​ទូត​របស់​ព្រះ​គ្រិស្ដហាក់ដូចជាព្រះជាម្ចាស់​កំពុង​ដាស់តឿនតាមរយៈយើង​ដូច្នេះ​យើង​តំណាង​ឲ្យ​ព្រះ​គ្រិស្ដ​សូម​អង្វរថា​ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់ចុះ 21ដ្បិតព្រះអង្គ​បាន​ធ្វើឲ្យព្រះ​មួយ​អង្គ​ដែលគ្មានបាប​សោះ​ត្រលប់ជា​បាបជំនួសយើងដើម្បីឲ្យ​យើង​ត្រលប់ជាមនុស្សសុចរិត​របស់​ព្រះជាម្ចាស់នៅក្នុងព្រះ​មួយ​អង្គ​នោះ
Copyright information for KhmKCB